បាល់ទះ​ Leo Cup ត្រៀម​​រដូវ​កាល​ថ្មី​ កាន់​តែ​ពិសេស​​​ជាង​មុន

ពាន​រង្វាន់​បាល់ទះ National Volleyball Leo Cup ត្រៀម​យុទ្ធនាការ​ប្រកួត​​ស្វែង​រក​ជើង​ខ្លាំង​​ទៀត​ហើយ​នៅ​ឆ្នាំ ២០១៤ និង​ជា​ការ​ប្រកួត​លើក​ទី៣ គិត​តាំង​ពី​ឆ្នាំ ២០១២ មក ខណៈ​​គណៈកម្មការ​រៀបចំការ​ប្រកួត​ប្ដូរ​​នីតិវិធី​នៃ​ប្រកួត​ឱ្យ​កាន់​តែ​ពិសេស​ជាង​លើក​មុន។

លោក បឹង គឹមតោ, លោក វ៉ាត់ ចំរើន និង តំណាង​ក្រុមហ៊ុន ក្នុង​សន្និសីទសារព័ត៌មាន​ម្សិលមិញ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី ១៧ មីនា ​ម្សិលមិញ​នៅ​សណ្ឋាគារ​ណាហ្គាវើល លោក បឹង គឹមតោ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្ដូរ​ទម្រង់​ប្រកួត​គឺ​ប្លែក​ត្រង់​ជុំ​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ ១ និង លេខ ២ មក​ពី​ពូល​ទាំង ៤ ត្រូវ​​ឡើង​ទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ A ដោយ​ក្រុម​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​​លេខ ១ ទទួល​បាន​ប្រាក់​រង្វាន់ ២៨ លាន​រៀង ​ក្រុម​លេខ ២ ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ១២ លាន​រៀល ក្រុម​លេខ ៣ ទទួល​បាន​ប្រាក់ ៨ លាន​រៀល និង ក្រុម​លេខ ៤ ទទួល​បាន​៤​លាន​រៀល។

ចំពោះ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ ៣ និង លេខ ៤ ក្នុង​ពូល​​​ទាំង ៤ មាន​សិទ្ធិ​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ B ដែល​ក្រុម​ចំណាត់​ថ្នាក់​​លេខ១ ទទួល​បាន​ប្រាក់​រង្វាន់ ១២ លាន​រៀល ក្រុម​លេខ២ ទទួល​ទឹក​ប្រាក់​៦ លាន​រៀល ក្រុម​លេខ៣ ទទួល​បាន​ប្រាក់​រង្វាន់ ៤ លាន​រៀល និង ក្រុម​លេខ៤ ទទួល​បាន​ប្រាក់ ២ លាន​រៀល។

អត្ថបទពាក់ព័ន្ធ៖ ជើង​ឯក​ប្រាក់​មួយ​ម៉ឺន​ដុល្លារ​​គឺ ក្រសួង​មហា​ផ្ទៃ

លោក​អគ្គលេខាធិការ​បាន​បន្ថែម​ថា ៖ “យើង​បែងចែក​ក្រុម​ប្រកួត​តាម​កម្រិត​បែប​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ដែល​គ្នា​ឡើង​មក​​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​ហើយ​​ត្រូវ​ធ្លាក់​ទៅ​វិញ​ទាំង​អស់​សង្ឃឹម។ តែ​ពេល​នេះ​ទោះ​​ក្រុម​មិន​បាន​ចំណាត់​ថ្នាក់​ល្អ ក៏​នៅ​តែ​​មាន​ឱកាស​​បង្ហាញ​សមត្ថភាព​ដដែល”។

ការ​ប្រកួត​ Leo Cup ឆ្នាំ​នេះ​ក្រុម​ខ្លាំង​ទាំង ៦ មាន ជើង​ឯក​ឆ្នាំ​ចាស់ ក្រសួងមហាផ្ទៃ, ក្រុម​សាលា​ខេត្ត​កំពង់ចាម, ក្រុម​បញ្ជាករដ្ឋាន​អង្គរក្ស, ក្រុម​កងពលធំ​លេខ៣ ក្រុម នគរបាល​ខេត្ត​បាត់ដំបង និង ក្រុម​ខេត្ត​ព្រះសីហនុ ត្រូវ​អង្គុយ​ចាំ​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ ១០ ក្រុម​ផ្សេង​ទៀត​ត្រូវ​ជម្រុះ​​មក​​ពី​តាម​​​តំបន់ ៥ សំខាន់ៗ ក្នុង​ប្រទេស​មាន​ដូចជា ខេត្ត​កំពង់ចាម, ព្រះសីហនុ, បាត់ដំបង, សៀមរាប និង រាជធានីភ្នំពេញ។

ក្នុង​ឱកាស​នោះ​អ្នក​តំណាង​ម្ចាស់​ឧបត្ថម្ភ​ធំ​ក្នុង​ពាន​រង្វាន់​ដែល​មាន​ទឹក​ប្រាក់​សរុប​ទាំង​អស់ ៧៦ លាន​រៀល​​នេះ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ស្រាបៀរ Leo ពិត​ជា​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​កីឡា​បាល់ទះ​ជាតិ​ឱ្យ​មាន​សំទុះ​កាន់​តែ​ទៅ​មុខ។

ចំណែក​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លើក​ឡើង​​ថា ​បាល់​ទះ​ជា​កីឡា​ប្រជាប្រិយ​មួយ​ប្រភេទ​របស់​កម្ពុជា។ ការ​រៀបចំ​កម្មវិធី​ប្រកួត​នេះ​គឺ​ជា​ផ្នែក​មួយ​ក្នុង​​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ កីឡា​ស៊ីហ្គេម​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

អត្ថបទ៖ ម៉ឺន រស្មី

មតិ

ចំបាប់​ចេញ​ទៅ​ដណ្ដើម​​មេដាយ​នៅ សិង្ហបុរី ម៉ោង ៦ ល្ងាច​នេះ23 Oct, 2014 14:42កីឡាចំបាប់  Comment (s)កីឡាករ កីឡា​ការិនី ចំបាប់​របស់​កម្ពុជា ចំនួ...

ស៊ន សៀវម៉ី ជិះ​សុទ្ធ​តែ Lexus 330 ហើយ វ៉ន វីវ៉ា ជា​អ្នក​បើក​ឱ្យ23 Oct, 2014 10:56កិឡាតេក្វាន់ដូ,ស៊ន សៀវម៉ី  Comment (s)ម្ចាស់​មេដាយ​មាសទ្វីប​...

Di Maria, Costa , Drogba ​លេង​បាន​ ឬ​មិន​បាន​ថ្ងៃ​អាទិត្យ​នេះ?23 Oct, 2014 10:03Chelsea,Manchester United,កីឡាបាល់ទាត់អន្តរជាតិ  Comment (s)A...

CR7 សល់​១គ្រាប់​ទៀត​បំបែក​កំណត់ត្រា UCL23 Oct, 2014 10:22Cristiano Ronaldo,កីឡាបាល់ទាត់អន្តរជាតិ  Comment (s)គិត​ទាំង​មួយ​គ្រាប់​យប់​មិញ Cris...

មើល​សម្រស់​​គូ​ស្នេហ៍​​អ្នក​កីឡាកាស ​មួយ​ណា​ស្អាត​ជាង​គេ?23 Oct, 2014 10:40កីឡាកាស  Comment (s)គេ​តែង​​សង្កេត​​ឃើញ​ថា​ប្រពន្ធ​ និង​សង្សារ​របស...

Albirex Niigata PP ត្រៀម​ខ្លួន​រួច​រាល់​មុន​គេ​សម្រាប់​វគ្គ​ Playoffs23 Oct, 2014 10:43កីឡាបាល់ទាត់ជាតិ,ក្រុម Albirex Niigata PP  Comment (s)...